ads

Monday, May 7, 2012

សេចក្ដីសង្ខេបសាលដីកាសំនុំរឿង ០០១/១៨-០៧-២០០៧/អ.វ.ត.ក-អ.ជ.ស.ដ/អ.ជ.ត.ក ( កាំង ហ្កេកអ៊ាវ ហៅឌុច )  ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២ ក. សេចក្ដី... thumbnail 1 summary
សេចក្ដីសង្ខេបសាលដីកាសំនុំរឿង ០០១/១៨-០៧-២០០៧/អ.វ.ត.ក-អ.ជ.ស.ដ/អ.ជ.ត.ក ( កាំង ហ្កេកអ៊ាវ ហៅឌុច ) 
ថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១២
ក. សេចក្ដីផ្ដើម
១.  ខាងក្រោមនេះគឺជាសេចក្ដីសង្ខេបសំអាងហេតុដែលដកស្រង់ចេញពីសាលដីការបស់អង្គជំនុំ ជម្រះ តុលាការកំពូល ក្នុងសំណុំរឿង ០០១ ។ ផ្នែកសំអាងហេតុដែលមានអានុភាពតាមផ្លូវច្បាប់​មាន​នៅក្នុងសាលដីកាពេញលេញរបស់អង្គជំនុំជម្រះតុលាការកំពូល ។ អត្ថបទសាលដីកា​ពេញ​លេញ ជាភាសាខ្មែនិងជា ភាសាអង់គ្លេស និងមានក្នុងពេលឆាប់ៗខាងមុខ ហើយនឹងត្រូវបក​ប្រែជា​ភាសាបារាំងតាមក្រោយ ។
  ២. អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមរបស់ខ្លួននៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០១០ ។ ការដាក់សារណាបណ្ដឹងសាទុក្ខជាលាយល័ក្ខណ៍អក្សរត្រូវបានបញ្ចប់ត្រឹមថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១១ ហើយសវនាការលើបណ្ដឹងសាទុក្ខបានធ្វើឡើងចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០១១ ។ រយៈពេលនៃកិច្ចដំណើការនីតិវិធីលើបណ្ដឹងសារ និងទំហំនៃសាលដីកា បានឆ្លុះបញ្ចាំ អំពីចរិតលក្ខណៈជាប្រវត្តិសាស្រ្តនៃរឿងក្ដីនេះ ដែលជារឿងក្ដីទីមួយនៅចំពោះមុខ អ.វ.ត.ក និងអំពី ភាពថ្មីស្រឡាង និងស្មុគស្មាញនៃបញ្ហាគតិយុត្តនៅក្នុងទឡ្ហីករណ៍បណ្ដឹងសាទុក្ខ ។ ......................  


ទំហំ ( File Size ) : 1.91MB

No comments

Post a Comment